គ្រឿងផ្សំ៖ ត្រីពោ ៤០០ក្រាម កាត់ជាកង់ៗ,សាច់ជ្រូកបីជាន់ ៣០០ក្រាម ហាន់តូចៗល្មម,ម៉ាំត្រីរ៉ស់ចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ,ខ្ទឹមសចិញ្រ្ចាំ ៤កំពឹស,ស្ករត្នោត កន្លះស្លាបព្រាបាយ,ប៊ីចេង ១ស្លាបព្រាកាហ្វេ(មិនដាក់ក៏បាន),ប្រេងឆា ៣ស្លាបព្រាបាយ,ត្រប់វែង ១ផ្លែ កាត់ប្រវែង៣ថ្នាំងដៃ,បន្លែអន្លក់មានដូចជា ជីរគ្រប់មុខ ផ្កាស្នោ ព្រលិត ត្រយ៉ូងចេក សណ្តែកបណ្តុះ ត្រសក់…តាមចំណូលចិត្ត។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ប្រេងឆាបន្តិចចូលអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់ម៉ាំចូលឆាជាមួយ ហើយដាក់សាច់ជ្រូកបីជាន់កូរច្របល់ចូលគ្នាអោយសព្វ
២.បន្ទាប់មកដាក់ស្ករត្នោត និងប៊ីចេងកូរចូលគ្នាទាំងអស់គ្របទុកឲ្យពុះ ពេលពុះហើយកូរ ២-៣ត្រលប់ទៀត រួចដាក់ត្រប់វែងចូលកូរបន្តិចទៀតបន្ថែមទឹកចូលបន្តិច(កុំអោយលិច) ទុកអោយត្រប់រាងទន់បន្តិច
៣.បន្ទាប់មកទៀតដាក់ត្រីចូល រួចកូរតិចៗ(ដើម្បីកុំឲ្យបែកសាច់ត្រី) ហើយគ្របទុកឲ្យពុះ រួចភ្លក់មើល អាចថែមថយរសជាតិតាមចំណូលចិត្តជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។