វិធីធ្វើចាហួយសរសៃពងមាន់ (មានវីដេអូវិធីធ្វើ)!

1466

គ្រឿងផ្សំ៖ ពងមាន់ ២-៣គ្រាប់,ទឹក ១លីត្រ,ម្សៅចាហួយ ១០ក្រាម,ស្ករស ១៥០ក្រាម,ស្លឹកតើយ ២-៣សន្លឹក។

វិធីធ្វើ៖
១.គោះពងមាន់ដាក់ចានវាយបញ្ចូលគ្នាឱ្យសព្វ រួចចាក់ច្រោះកុំឱ្យដោយដុំៗ

២.ដាំឆ្នាំងដាក់ទឹកចូលដាំឱ្យពុះ រួចដាក់ម្សៅចាហួយចូលកូរឱ្យសព្វ ហើយដាក់ស្លឹកតើយ និងស្ករសចូលកូរឱ្យសព្វចូលគ្នាល្អទុកមួយរំពុះ

៣.បន្ទាប់មកស្រង់ស្លឹកតើយចេញ ហើយចាក់ពងមាន់ចូលរាយជាសរសៃៗឱ្យពេញឆ្នាំង(កុំឱ្យដុំៗ) រួចកូរចូលគ្នា

៤.រួចរាល់ហើយលើកចេញពីចង្រ្កានចាក់ចូលចាន ប្រអប់ ឬពុម្ព សម្រាប់ចាក់ចាហួយ (ពេលដួសចាក់ចូលកូរផងកុំឱ្យពងមាន់ដុំៗ) ទុកចោលឱ្យត្រជាក់ឡើងជាចាហួយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE