គ្រឿងផ្សំ៖ ល្ពៅ ១ផ្លែ ៤០០-៦០០ក្រាម,ស៊ុត ៤គ្រាប់,ខ្ទិះដូង ២០០មីលីលីត្រ,ម្សៅសម្រាប់ធ្វើនំ ឬម្សៅអង្ករ ២ស្លាបព្រាបាយ,ស្ករត្នោត ៣០០ក្រាម,អំបិល កន្លះស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣-៤សន្លឹក។
វិធីធ្វើ៖
១.លាងល្ពៅឲ្យស្អាត រួចយកខ្វេះគ្រាប់ចេញឲ្យអស់ទុកមួយអន្លើ
២.គោះស៊ុតដាក់ចាន ដាក់ខ្ទិះដូង ម្សៅសម្រាប់ធ្វើនំ ឬម្សៅអង្ករ ស្ករត្នោត អំបិល និងស្លឹកតើយចូល ច្របល់ឲ្យសព្វចូលគ្នា រួចចាក់ច្រោះកុំឲ្យដោយកាក
៣.បន្ទាប់មកយកម្សៅដែលលាយហើយចាក់ចូលល្ពៅ ហើយយកដាក់ចំហុយរយៈពេលប្រហែល ១ម៉ោង ឆ្អិនហើយលើកចេញជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។