គ្រឿងផ្សំ៖ ប្រហុក ២ខាំ,គល់ស្លឹកគ្រៃ ៣គល់ ហាន់ស្តើងៗ,រំដេង ២ដុំតូច ហាន់ល្អិតៗ ឬចិញ្រ្ចាំ, ខ្ទឹមក្រហម ៥មើម ហាន់ស្តើងៗ,ខ្ទឹមស ៥កំពឹស ហាន់តូចៗ,ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃៗ,ទឹកអំពិលទុំ ៦ស្លាបព្រាបាយ,ម្ទេសហុយ ៣ស្លាបព្រាបាយកន្លះ ឬម្ទេសក្រៀមក៏បាន,ស្ករស បន្តិច,បន្លែអន្លក់ ត្រសក់ ត្រប់ សណ្តែកកួរ ស្ពៃក្តោប ពពាយ…តាមចំណូលចិត្ត។
វិធីធ្វើ៖
១.យកប្រហុកបេះឆ្អឹងចេញឱ្យស្អាត យកទៅចិញ្រ្ចាំឲ្យម៉ត់ រួចទុកមួយអន្លើ
២.ដាំខ្ទះដាក់ខ្ទឹមក្រហម ខ្ទឹមស និងគល់ស្លឹកគ្រៃរំលីងមួយសន្ទុះកុំឲ្យខ្លោច រួចទុកមួយអន្លើ
៣.បន្ទាប់មកយកត្បាល់ដាក់គល់ស្លឹកគ្រៃ ខ្ទឹមក្រហម និងខ្ទឹមសដែលរំលីងហើយ និងរំដេងចូលបុកចូលគ្នាឱ្យសព្វ រួចដាក់ប្រហុកចិញ្រ្ចាំ ទឹកអំពិលទុំ ម្ទេសហុយ ឬម្ទេសក្រៀម និងស្ករសចូលច្របល់ឱ្យចូលគ្នា ហើយដាក់ស្លឹកក្រូចសើចចូលច្របល់ចូលគ្នាឱ្យសព្វជាការស្រេច
៤.យកបន្លែអន្លក់លាងឱ្យស្អាតរៀបចំដាក់ចាន ដួសបុកប្រហុកអំពិលទុំដាក់ចាន ហូបផ្ទាប់ជាមួយអន្លក់ឆ្ងាញ់អស់ទាស់៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។