រូបមន្តវិធីប្រឡាក់ឆ្អឹងជំនី!

1947

គ្រឿងផ្សំ៖ ឆ្អឹងជំនី កន្លះគីឡូ កាប់ជាដុំៗល្មម,ខ្ទឹមសចិញ្រ្ចាំ កន្លះចានចង្កឹះ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ម្រេច ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអុីវ កន្លះស្លាបព្រាបាយ,ទឹកត្រី កន្លះស្លាបព្រាបាយ។

វិធីធ្វើ៖
១.យកឆ្អឹងជំនីដាក់លាយជាមួយខ្ទឹមសចិញ្រ្ចាំ ស្ករស ទឹកប្រេងខ្យង ម្រេច ទឹកស៊ីអុីវ និងទឹកត្រីចូលប្រឡាក់ចូលគ្នាអោយសព្វល្អ ហើយទុកចោលរយៈពេល ១ម៉ោង

២.បន្ទាប់មកយកឆ្អឹងជំនីទៅដាក់បំពង ចៀន ឬអាំង ហូបតាមចំណូលចិត្តជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE