រូបមន្តវិធីធ្វើជ្រក់ខ្ទឹមស!

988

គ្រឿងផ្សំ៖ ខ្ទឹមសមើមចាស់ៗ ១គីឡូ,ស្ករត្នោត ឬស្ករស ៣វែក,ទឹកខ្មេះ ៣វែក,អំបិល ១ស្លាបព្រាបាយ,ទឹក ១លីត្រ។

វិធីធ្វើ៖
១.កាត់មើមខ្ទឹមលាងឲ្យស្អាត ទុកមួយអន្លើ
២.យកឆ្នាំងដាក់ដាំទឹកឲ្យពុះ រួចលើកចុះទុក ៥នាទី ហើយចាំដាក់មើមខ្ទឹមចូលទឹកក្តៅប្រហែល ១នាទី ហើយស្រង់យកខ្ទឹមចេញទុកឲ្យស្រស់ទឹក (កុំទុកយូរនាំឲ្យសាច់ខ្ទឹមឆ្អិនរលួយ បើទឹកត្រជាក់នឹងនាំឲ្យមើមខ្ទឹម ក្លាយជាមានពណ៌ខៀវពេលជ្រក់)។

៣.យកកែវ ឬក្រឡដែលត្រូវដាក់ត្រាំយកលាងទឹក ហើយជូតឲ្យស្ងួត បន្ទាប់មកញាត់មើមខ្ទឹមចូលក្នុងកែវ

៤.ដាក់កម្លោចស្ករ ហើយចាក់ទឹក ដាក់អំបិលចូលដាំឲ្យពុះ រួចភ្លក្សឲ្យមានរសជាតិផ្អែមប្រៃបន្តិច

៥.ពេលទឹកស្ករពុះលើកចុះទុកឲ្យត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីឲ្យជ្រក់មានពណ៌ថ្លាស្អាតផង(តែកុំលាយឲ្យដល់ជូរ) កូរលាយឲ្យសព្វចូលគ្នាល្អ ទើបចាក់ចូលកែវខ្ទឹម គ្របឲ្យជិត

៦.រួចហើយយកកែវខ្ទឹមហាលថ្ងៃ ៣-៤ថ្ងៃ ដើម្បីឲ្យចេញជាតិជូរឆ្ងាញ់ រួចរាល់អស់ហើយយកមកបរិភោគបានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE