គ្រឿងផ្សំ៖ ក្តាម ១២-១៥ក្បាល,ទឹកត្រី,រំដេង ១-២ដុំ ហាន់បន្ទះៗ,ក្រូចឆ្មារ ១-២ផ្លែ ហាន់ជាដុំៗ,ស្លឹកក្រូចសើច ១០-១៥សន្លឹក,ម្ទេស ៥-៧ផ្លែ ហាន់តូចៗ,ខ្ទឹមស ៥-៧កំពឹស ដំឲ្យសំប៉ែត,កែវមានគំរប សម្រាប់ដាក់ត្រាំក្តាម។ គ្រឿងបន្ថែមរសជាតិ៖ ស្ករស ១ស្លាបព្រាបាយ,ម្ទេស ៣-៥ផ្លែ ហាន់ល្អិតៗ ឬដាក់តាមចំណូលចិត្ត,ខ្ទឹមស ៣កំពឹស ហាន់ស្តើងៗ,ក្រូចឆ្មារ,ស្លឹកជីរនាងវង ជីររណា។
វិធីធ្វើ៖
១.លាងក្តាមឲ្យស្អាត រួចយកតំរៀបដាក់ក្នុងកែវឲ្យណែនល្មម រួចដាក់រំដេង ក្រូចឆ្មារ ស្លឹកក្រូចសើច ម្ទេស និងខ្ទឹមសចូលពីលើ រួចចាក់ទឹកត្រីចូលពាក់កណ្តាលកែវ ហើយចាក់ទឹកឆ្អិនចូលថែមឲ្យលិចក្តាម រួចគ្របឲ្យជិតត្រាំទុកចោលរយៈពេល ៦-៧ម៉ោង។
២.ពេលញ៉ាំស្រង់ក្តាមចេញយកមកបក ហែកជាចំណែកៗល្មម (តាមចំណូលចិត្ត)
៣.បន្ទាប់មកយកក្តាមដាក់ចានលាយជាមួយគ្រឿងបន្ថែម ស្ករស ម្ទេសហាន់ ខ្ទឹមស ស្លឹកជីរ និងច្របាច់ក្រូចឆ្មារដាក់ចូលច្របល់ឲ្យសព្វចូលគ្នា រួចភ្លក្សល្មមអាចថែមថយរសជាតិតាមចំណូលចិត្តបាន៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។