គ្រឿងផ្សំ៖ សាច់គោ(សាច់សុទ្ធ ឬសាច់ជាប់ខ្លាញ់) ១គីឡូ,ម្សៅស៊ុប ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ,ប៊័រ ៥ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកប្រហុក៖ ប្រហុកសាច់ ២ស្លាបព្រាបាយចិញ្ច្រាំឲ្យម៉ត់,ស្លឹកក្រូចសើច ៧-១០សន្លឹកហាន់តូចៗ,រំដេង ៣០ក្រាមហាន់ស្តើងៗ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ទឹក ២ចានចង្កឹះ,សណ្តែកដីលីង បុកឲ្យម៉ត់ល្មម,គល់ស្លឹកគ្រៃ ម្ទេស ហាន់តូចៗល្មម និងក្រូចឆ្មារ (ដាក់តាមចំណូលចិត្ត),បន្លែផ្ទាប់មាន ការ៉ុត ត្រសក់ ត្រកួន ចេកខ្ចី ត្រយ៉ូងចេក…តាមចំណូលចិត្ត។
វិធីធ្វើ៖
១.យកសាច់គោប្រឡាក់ជាមួយប៊័រ ម្សៅស៊ុប និងប្រេងខ្យងច្របល់ចូលគ្នាឲ្យសព្វល្អ រួចទុកចោលប្រហែល ១៥នាទី ដើម្បីឲ្យវាចូលជាតិល្អ
២.ដាំឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់ប្រហុកចិញ្រ្ចាំចូលកូរឲ្យសព្វ ហើយដាក់ខ្ទឹមសចិញ្រ្ចាំ ស្លឹកក្រូចសើច រំដេង និងស្ករសចូលកូរឲ្យសព្វចូលគ្នាទុកឲ្យពុះ
៣.បន្ទាប់មកយកសាច់គោដែលប្រឡាក់ហើយដាក់អាំងឲ្យឆ្អនល្មមតាមចំណូលចិត្ត ឆ្អិនហើយយកសាច់មកហាន់ដាក់ចាន
៤.រួចរាល់ហើយពេលញ៉ាំដួសទឹកប្រហុកដាក់ចាន ដាក់លាយបន្ថែមជាមួយគល់ស្លឹកគ្រៃ ម្ទេស សណ្តែកដី និងច្របាច់ក្រូចឆ្មារចូលល្មមតាមចំណូលចិត្ត យកសាច់គោអាំងញ៉ាំផ្ទាប់ជាមួយបន្លែ និងទឹកប្រហុកឆ្ងាញ់អស់ទាស់៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។