គ្រឿងផ្សំ៖ បង្គា ៤០០ក្រាម(បកសំបក),បន្លែមាន ល្ពៅ ស្នៀតពោត ននោង ត្រលាច ពោតបារាំង ស្លឹកបាស ផ្សិត ជីរនាងវង…(ដាក់តាមចំណូលចិត្ត),ខ្ទឹមក្រហម ៣-៥ដុំ,ម្រេច ១ស្លាបព្រាកាហ្វេ,កាពិ ១ស្លាបព្រាកាហ្វេ,ទឹកត្រី ៣ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ទឹក ៣ចានចង្កឹះ។
វិធីធ្វើ៖
១.យកត្បាល់ដាក់ម្រេចបុកជាមួយខ្ទឹមក្រហម និងកាពិបុកចូលគ្នាឲ្យសព្វ រួចទុកមួយអន្លើ
២.យកល្ពៅ ស្នៀតពោត ននោង ត្រលាច ពោតបារាំង និងផ្សិត ហាន់ជាចំណិត ឬជាដុំៗល្មមតាមចំណូលចិត្ត ហើយនឹងបេះស្លឹកបាសឲ្យស្អាត ទុកមួយអន្លើ
៣.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចដាក់គ្រឿងដែលបុកហើយចូលរម្ងាស់មួយរំពុះ ហើយដាក់បន្លែទាំងអស់ចូល
៤.បន្ទាប់មកដាក់បង្គាចូលទុករម្ងាស់បន្តិចឲ្យបង្គាឆ្អិន ហើយដាក់ទឹកត្រី និងស្ករសច្របល់ចូលឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រច។ នេះជាវិធីធ្វើមួយបែបដែលយើងខ្ញុំបានបង្ហាញប្រាប់ ហើយសម្លប្រហើរកូនកាត់នេះក៏មិនខុសពីសម្លប្រហើរយើងធម្មតាដែរ គ្រាន់តែខុសតិចតួច និងធ្វើទៅតាមចំណង់ចំណូលចិត្ត៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។