វិធីធ្វើសម្លតុងយ៉ាំបង្គា ឆ្ងាញ់ៗ!

1005

គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម,ផ្សិត(ផ្សិតចំបើង ផ្សិតស) ១០០ក្រាម,ទឹក ៦០០មីលីលីត្រ,ខ្ទិះដូង ១២៥មីលីលីត្រ,គល់ស្លឹកគ្រៃ រំដេង និងខ្ទឹមក្រហម (ហាន់ស្តើងៗ),ស្លឹកក្រូចសើច,ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ,ទឹកត្រី ៣ស្លាបព្រាបាយ,ម្ទេសឆា ១-២ស្លាបព្រាបាយ,ម្ទេសហាន់ ដាក់តាមចំណូលចិត្ត។


វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹក ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូលទុកឲ្យពុះប្រហែល ៥នាទី រួចដាក់បង្គា និងផ្សិតចូលទុករម្ងាស់ឲ្យបង្គា និងផ្សិតឆ្អិនបន្តិច


២.បន្ទាប់មកដាក់គ្រឿងចូល ម្ទេសឆា ទឹកក្រូចឆ្មារ ទឹកត្រី និងខ្ទិះដូងចូលកូរចូលគ្នាឲ្យសព្វចូលជាតិ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE