គ្រឿងផ្សំ៖ សាច់មាន់ (សាច់ភ្លៅ សាច់ទ្រូង) ៣-៤ដុំធំ,ខ្ញីហាន់ជាសរសៃៗ ១ស្លាបព្រាបាយ,ផ្សិតខ្មៅ(ហាន់ស្តើងល្មម ឬដាក់ទាំងមូលក៏បាន) ៣-៤ដុំ,ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ស្ករស ១/៤ស្លាបព្រាបាយ,ម្រេច ១ស្លាបព្រាកាហ្វេ,ទឹក ២ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ម្ទេស និងខ្ទឹមស,ទឹកត្រី ៣ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ធ្វើទឹកជ្រលក់ យកត្បាល់ដាក់ម្ទេស និងខ្ទឹមសបុកចូលគ្នាឲ្យសព្វ រួចដាក់ទឹកត្រី ស្ករស និងទឹកក្រូចឆ្មារចូលកូរចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់កូនចានទុកមួយអន្លើ
២.យកចានដាក់លាយម្រេច ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ទឹកប្រេងខ្យង ទឹក និងស្ករសកូរចូលគ្នាឲ្យសព្វល្អ
៣.បន្ទាប់មកយកឆ្នាំងចំហុយដាក់សាច់មាន់ចូល ដួសគ្រឿងដែលលាយហើយស្រោយពីលើឲ្យសព្វល្អ ដាក់ចំហុយរយៈពេល ១៥នាទី
៤.រួចហើយដាក់ផ្សិតខ្មៅ និងខ្ញីហាន់ចូលពីលើសាច់មាន់ដាក់ចំហុយមួយសន្ទុះទៀត ឆ្អិនហើយយកដាក់ចាន ញ៉ាំជ្រលក់ជាមួយទឹកជ្រលក់រសជាតិហឹរឆ្ងាញ់ណាស់៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។