គ្រឿងផ្សំ៖ បង្គា ៨០០ក្រាម(បកសំបក),ពងទាប្រៃស្ងោរ(យកតែពងក្រហម) ៥គ្រាប់,ខ្ទឹមបារាំង ១ផ្លែល្មម ហាន់ស្តើងល្មម ឬជាចំណិតៗ,ខ្ទឹមសចិញ្រ្ចាំ,ម្ទេសឆា ២ស្លាបព្រាបាយ,ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ,ទឹកស៊ីអុីវ១ស្លាបព្រាបាយកន្លះ,ស្ករស កន្លះស្លាបព្រាបាយ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ,ម្ទេសប្លោកក្រហម និងស្លឹកខ្ទឹម ហាន់។
វិធីធ្វើ៖
១.យកចានល្មមមួយដាក់ពងទាប្រៃចូលលាយជាមួយម្ទេសឆា ទឹកប្រេងខ្យង ទឹកស៊ីអុីវ ស្ករស ម្រេចម៉ត់ និងទឹកបន្តិច ច្របល់ចូលគ្នាឲ្យសព្វល្អឲ្យខាប់ល្មម ទុកមួយអន្លើ
២.ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយបន្តិច រួចដាក់បង្គាចូលឆាឲ្យឆ្អិនបន្តិច
៣.បន្ទាប់មកដាក់គ្រឿងដែលលាយហើយចូលឆាច្របល់ចូលគ្នា រួចថែមទឹកបន្តិចឆាច្របល់ចូលគ្នាឲ្យសព្វ
៤.រួចហើយដាក់ខ្ទឹមបារាំងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ម្ទេសប្លោក និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នាឆ្អិនហើយដួសដាក់ចានជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។