គ្រឿងផ្សំ៖ តៅហ៊ូ ២-៣ដុំ,ការ៉ុត ៣០ក្រាម,ស្នៀតពោត ៣០ក្រាម,ផ្កាខាត់ណា ៣០ក្រាម,សណ្តែកបារាំង ៣០ក្រាម,ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ស្ករស ១-២ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ,ស្លឹកខ្ទឹមហាន់។
វិធីធ្វើ៖
១.យកការ៉ុតចិតជាបន្ទះស្តើងៗល្មម ស្នៀតពោតកាត់ជាពីរ ឬបីកង់ ផ្កាខាត់ណាហាន់ជាដុំតូចៗល្មម ទុកមួយអន្លើ (បន្លែអាចដាក់តាមចំណូលចិត្ត)
២.យកតៅហ៊ូកាត់ជាដុំៗល្មម រួចយកទៅដាក់បំណងអោយឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយអន្លើ
៣.បន្ទាប់មកដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់បន្លែទាំងអស់ចូលឆាត្រលប់ចុះឡើងអោយបន្លែឆ្អិនបន្តិច
៤.រួចហើយដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងម្រេចម៉ត់ចូលឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូល ជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។