គ្រឿងផ្សំ៖ បង្គា ៨-១០ (បកសំបកក៏បាន មិនបកក៏បាន),ខ្ទិះដូង ១០០ក្រាម,គ្រឿងការីបុក ២ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយកន្លះ,ស្ករ ១ស្លាបព្រាបាយ,ម្ទេសប្លោក និងស្លឹកក្រូចសើច ហាន់។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច រួចដាក់គ្រឿងការីបុកចូលកូរវារលាយបន្តិច ហើយដាក់ខ្ទិះដូងចូល កូរឲ្យសព្វជាមួយគ្រឿងទុកឲ្យពុះ
២.បន្ទាប់មកដាក់បង្គា ដាក់ទឹកត្រី និងស្ករចូល ឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដាក់ម្ទេសដៃនាង និងស្លឹកក្រូចសើចចូលជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។